ធនាគារវិនិយោគ

យោងទៅលើបទពិសោធន៍ដ៏ទូលំទូលាយ និងទេព្យកោសល្យដ៏កំពូលនៅក្នុងវិស័យអាជីវកម្ម ធនាគារវិនិយោគរបស់យើងផ្តល់នូវសេវាកម្មជាច្រើនបែប ផ្នែកធនាគារវិនិយោគជូនដល់អតិថិជន។ ធនាគារវិនិយោគរបស់យើងមានអ្នកជំនាញច្បាស់លាស់ក្នុងការវិភាគនិងបង្ហាញក្នុងវិស័យសំខាន់ៗជាច្រើនរួមមានដូចជា អាយ ភី អូ ការប្រឹក្សាលើការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និង ការទិញយក និង ប្រតិបត្តិការទីផ្សាមូលធនភាគហ៊ុនជាដើម។


ផ្នែកធនាគារវិនិយោគរបស់យើង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើអោយក្រុមហ៊ុន យាន់តាស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ក្លាយជាទីប្រឹក្សាហិរញ្ញវត្ថុដំបូងគេបង្អស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបន្តការដឹកនាំទីផ្សារមូលធននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈរបស់សហគ្រាសគ្រប់គ្រងដោយរដ្ឋ។


យើងយល់ច្បាស់ពីដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង ដោយយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការបង្កើត និង ពង្រឹងបទប្បញ្ញត្តិនិងនីតិវិធីតាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូងរបស់កម្ពុជា។